សេចក្តីលម្អិត៖
ក្នុងឆ្នំា២០១៨ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៨៣.៨២៤.២៤៤ពាន់រៀល កើនជាងឆ្នំា២០១៧ ចំនួន ៧.៥៥០.៥២៧ពាន់រៀលស្មើនឹង ៩,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣២.៧៦៧.៤៨៦ពាន់រៀល កើនឡើងចំនួន ១១.០៧៨.៨៧២ពាន់រៀល ស្មើនឹង ៥១,០៨% បើធៀបនឹងឆ្នំា២០១៧។ ក្នុងឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន៧៥១.៨៨៦.៧០៥ពាន់រៀល កើនឡើងចំនួន ៧១.៤២៦.២៤៦ពាន់រៀលស្មើនឹង ១០,៥០% និងមូលធនសរុបមានចំនួន ៥៦៦.៣៨៦.១២៨ពាន់រៀលកើនឡើងចំនួន ២៦.០៨៤.៨១៩ពាន់រៀល ស្មើនឹង ៤,៨៣%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,៨៤ ដង
២-អនុបាតចរន្តលឿន ៤,៨៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៣៨ %
៤-អនុបាតចំណេញធៀបនឹងមូលធន ៥,៨១ %
៥-អនុបាតគំលាតចំណេញដុល ៦៥,០៩ %
៦-អនុបាតគំលាតចំណេញភាព ៣៩,២៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.៥៩១,២៤ រៀល។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៨ដូចមានក្នុងឯកសារយោង។