សេចក្តីលម្អិត៖: ក្នុងឆ្នំា២០១៨ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មាន ចំណូលសរុបចំនួន ៥៩.៤២៣.៧៧៤ ពាន់រៀល កើនឡើងជាង ឆ្នំា២០១៧ ចំនួន ២២.៥៤២.១៤២ ពាន់រៀល ស្មើនឹង ៦១,១២% និង ចំណេញសុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ១១.៨០៣.៥៨៤ ពាន់រៀល កើនឡើងចំនួន ៥.០១៧.៩៥៦ពាន់រៀលស្មើនឹង ៧៣.៩៥% បើធៀប នឹងឆ្នំា២០១៧ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្ម សរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៤៩.៧១៦.០២៥ ពាន់រៀល កើនឡើង ចំនួន ១១៧.៣៥៤.០១១ ពាន់រៀល ស្មើនឹង ៥០,៥០%និងមូលធនសរុប មានចំនួន ២០២.៨៣៣.៤០២ ពាន់រៀល កើនឡើង ចំនួន ចំនួន ៤៩.២៩០.៣៤២ ពាន់រៀល ស្មើនឹង ៣២,១០%។
សូចនករសំខាន់ៗសម្រាប់ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២.៩០ដង
២-អនុបាតចរន្តលឿន ១.៣៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣.៣៨%
៤-អនុបាតចំណេញធៀបនឹងមូលធន ៥.៨២%
៥-អនុបាតគំលាតចំណេញដុល ៦៤.៨៨%
៦-អនុបាតគំលាតចំណេញភាព ១៩.៨៦%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ០.១៩២ ពាន់រៀល