សេចក្តីលម្អិត៖: ក្នុងឆ្នំា២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៧៥.៥៧៥.៦៤៥.០០០ រៀល កើនចំនួន៤៨.១៧៧.៨១០.០០០ រៀល ស្មើនឹង ២១,១៩% បើធៀបនឹងឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៥.៥៦៨.៧៧២.០០០រៀល កើនឡើងចំនួន២០.៤២៩.៤៥៦.០០០ រៀល ស្មើនឹង ៨១,២៦% បើធៀបនឹង ឆ្នាំ ២០១៧។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២៨.១៩០.៤៨៨.០០០រៀល កើនឡើង ចំនួន ៤៧.៦៨០.៤៥០.០០០រៀល ស្មើនឹង ៣,៧២% និងមូលធនសរុប មានចំនួន ៦៥៧.១៨៩.៤៣៤.០០០រៀល កើនឡើងចំនួន ១០.៥៧៨.៨៨០.០០០ រៀល ស្មើនឹង ១,៦៣%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,២៧ ដង
២-អនុបាតចរន្តលឿន: ៣,០៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៣,៤៣%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៦.៩៣%
៥-អនុបាតគំលាតចំណេញដុល: ២៣,៥៧%
៦-អនុបាតគំលាតចំណេញភាព: ១៦,៥៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥៣១,២៨ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។