ក្នុងត្រីមាសទី១ ឆ្នំា២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៣.៥១៦.៣៧៤ពាន់រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៨ ចំនួន ៤.៨២៨.១៦១ពាន់រៀល ស្មើនឹង ២៥,៨៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៤.៥៧៦.៩៣៨ពាន់រៀល កើនឡើងចំនួន ៩.៩៩៨.៣៧៩ពាន់រៀល ស្មើនឹង ២១៨,៣៧% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៨។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ.មានចំនួន ៧៦៧.៧៤២.៣២៣ពាន់រៀល កើនឡើងចំនួន ១៥.៨៥៥.៦១៨ពាន់រៀលស្មើនឹង ២,១១% និងមូលធនសរុបមានចំនួន ៥៧៧.៦៤៩.០៤១ពាន់រៀល កើនឡើងចំនួន ១១.២៦២.៩១៣ពាន់រៀល ស្មើនឹង ១,៩៩%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ៦,៥៤ ដង ២-អនុបាតចរន្តលឿន: ៦,៥៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៨៨ % ៤-អនុបាតចំណេញធៀបនឹងមូលធន: ២,៥១ % ៥-អនុបាតគំលាតចំណេញដុល: ៦៨,៦១ % ៦-អនុបាតគំលាតចំណេញភាព: ៦១,៥៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៩៩,៦១ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។ |