សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៦៩.៦១១.៨២៨.០០០ រៀល កើនជាងក្នុងត្រីមាសទី១ ឆ្នំា២០១៨ ចំនួន១០.៣៤១.៣៧២.០០០ រៀល ស្មើនឹង ១៧.៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨.៦៤៦.០១៩.០០០រៀល កើនឡើងចំនួន១៨.២២៧.០៣០.០០០ រៀល ស្មើនឹង ១៩០,២៤%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២២.៨៧១.៧០២.០០០រៀល ថយចុះចំនួន ៥.៣១៨.៧៨៦.០០០រៀល ស្មើនឹង ០,៤០% និងមូលធនសរុប មានចំនួន ៦៦៥.៨៣៥.៤៥៣.០០០រៀល កើនឡើងចំនួន ៨.៦៤៦.០១៩.០០០ រៀល ស្មើនឹង ១,៣២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៩៣ ដង
២-អនុបាតចរន្តលឿន: ៣,៧៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៦៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៣០%
៥-អនុបាតគំលាតចំណេញដុល: ១៦,៥១%
៦-អនុបាតគំលាតចំណេញភាព: ១២,៤២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០០,៨០ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។