សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៤៧.០៨៥.១៨៨.០០០រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០១៨ ចំនួន ៥៤.០១៧.៣៤៥.០០០ រៀល ស្មើនឹង ៥៨,០៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៨៩.៣១៧.០០០រៀល ថយចំនួន ៣.៣៣០.៥៨០.០០០រៀល ស្មើនឹង ៨២,៨៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៤៦១.៤៥៧.០០០រៀល ថយចំនួន ៣៤៥.១៤០.០០០ រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ២៧៤.២៦៩.០២០.០០០ រៀល ថយចំនួន ២.៤៥៧.៦៣៧.០០០ រៀល ស្មើនឹង ០,៨៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩
១-អនុបាតចរន្ត:៣,៨៥ដង
២-អនុបាតចរន្តលឿន: ២,៤៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,១៩%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,២៥%
៥-អនុបាតគំលាតចំណេញដុល: ៧,៦៩%
៦-អនុបាតគំលាតចំណេញភាព: ០,៤៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៧,២៣ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។