សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៨៨.៦៩៥.០២៤ ពាន់រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០១៨ ចំនួន ៤.៧៨៧.៦៧២ ពាន់រៀល ស្មើនឹង ១.៧៥២,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៦.០៥៧.១០១ពាន់រៀល កើនឡើងចំនួន ៣៨.៣៣៣.១៦៩ពាន់រៀលស្មើនឹង ១.៦៨៤,១៨% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៨ ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៧០.១១១.៦៣៦ ពាន់រៀល កើនឡើង ចំនួន ២០.៣៩៥.៦១១ ពាន់រៀល ស្មើនឹង ៥,៨៣%និងមូលធនសរុប មានចំនួន ២៣៨.៧៣៩.០៥៩ ពាន់រៀល កើនឡើងចំនួន ៣៥.៩០៥.៦៥៧ ពាន់រៀល ស្មើនឹង ១៧,៧០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៣,៦៧ដង
២-អនុបាតចរន្តលឿន ២,០៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៩,៧៤%
៤-អនុបាតចំណេញធៀបនឹងមូលធន ១៥,១០%
៥-អនុបាតគំលាតចំណេញដុល ៥៧,៨៣%
៦-អនុបាតគំលាតចំណេញភាព ៤០,៦៥%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥០២រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។