សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៥៧.២៥៤.៣២៩.០០០រៀល ថយចុះជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៥.៣៤៨.០៨៩.០០០រៀល ស្មើនឹង ៨,៥៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩.២២៨.៤០៥.០០០រៀល ថយចុះចំនួន ១០.៤៩០.៣៧៩.០០០រៀល ស្មើនឹង ៥៣,២០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។ សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១២.៥១៣.២៧៦.០០០រៀល ថយចុះចំនួន ៣.៣០៥.៧៨៥.០០០រៀល ស្មើនឹង ២,៨៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៧.៦៥៦.៤៦៧.០០០រៀល ថយចុះចំនួន ៩.៩១៦.៥៤៨.០០០រៀល ស្មើនឹង ៣៥,៩៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤៨៩.៦៣៦.០៥៥.០០០រៀល កើនចំនួន ៤០.២២៧.២៤០.០០០រៀល ស្មើនឹង ២,៧៨% និងមូលធនសរុបមានចំនួន ៨៩៨.០៦៩.១៩៣.០០០រៀល ថយចុះចំនួន ១.២៦៨.៨៩៣.០០០រៀល ស្មើនឹង ០,១៤%។
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងផលិតទឹកស្អាតចំនួន ៥៣.៤២៦.០០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១២.៦៨៦ម៉ែត្រ និងគ្រោងចំណូលប្រមាណ ៦០,៣០១ ប៊ីលានរៀល និងចំណាយសរុបចំនួន ៤៦,៣៧៦ ប៊ីលានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាល បានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។