សេចក្តីលម្អិត៖ ក្នុងត្រីមាសទី២ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨១.៧០០.២០១.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន១១.៥៩២.៤៤៥.០០០ រៀល ស្មើនឹង ១៦.៥៤%និ ងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១.១៣៨.៦២០.០០០រៀល ថយចុះចំនួន(១៧.៧៦៥.៨២៥.០០០) រៀល ស្មើនឹង(៩៣,៩៧%)។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៥១.៣១២.០២៩.០០០ រៀល កើនចំនួន២១.៩៣៣.៨១៧.០០០ រៀល ស្មើនឹង ១៦,៩៥% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩.៧៨៤.៦៣៩.០០០រៀល កើនឡើងចំនួន៤៦១.២០៥.០០០ រៀល ស្មើនឹង ៤,៩៥,% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៣១.០៣១.៨៦៨.០០០រៀល កើនឡើងចំនួន ២.៨៤១.៣៨០.០០០រៀល ស្មើនឹង ០,២១% និងមូលធនសរុប មានចំនួន ៦៥៧.១៨៦.១៨១.០០០រៀល ថយចុះចំនួន (៣.២៥៣.០០០) រៀល ស្មើនឹង (០,០០០៤៩)%។ ១-អនុបាតចរន្ត ៣,៦០ ដង ២-អនុបាតចរន្តលឿន ៣,៤១ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,០៩% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,១៧% ៥-អនុបាតគំលាតចំណេញដុល ២៧,៣៨% ៦-អនុបាតគំលាតចំណេញភាព ១,៣៩% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣,២៧ រៀល ៨-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ........ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។ |