សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១៧៧.២៦៥.៩១៦.០០០រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៨ ចំនួន ៨០.៦០១.០៣៩.០០០ រៀល ស្មើនឹង ៨៣,៣៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៣៦.៨៧៨.០០០រៀល កើនចំនួន ៤.៣៦២.៦៨១.០០០រៀល ស្មើនឹង ១២៣,៧៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៨។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣២៧.០៣៦.០៧៩.០០០រៀល កើនចំនួន ១៣៥.៧២០.៤១៩.០០០រៀល ស្មើនឹង ៧០,៩៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន១.៥៣៨.៧៧៦.០០០រៀល កើនចំនួន ២៧១.១៣៦.០០០រៀល ស្មើនឹង ២១,៣៩% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៧៧.៩១៥.៤១៨.០០០រៀល កើនចំនួន ១៨.១០៨.៨២១.០០០ រៀល ស្មើនឹង ៥,០៣% និងមូលធនសរុប មានចំនួន ២៨០.១១២.៥៥៨.០០០ រៀល កើនចំនួន ៣.៣៨៥.៩០១.០០០ រៀល ស្មើនឹង ១,២២% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩
១-អនុបាតចរន្ត:៣,៥១ដង
២-អនុបាតចរន្តលឿន: ២,៣០ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២២%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៣០%
៥-អនុបាតគំលាតចំណេញដុល: ៥,៦៣%
៦-អនុបាតគំលាតចំណេញភាព: ០,៤៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២០,៩២ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។