សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៣.៦០៣.៧៦៨ ពាន់រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៤.៧១៦.០៦៩ ពាន់រៀល ស្មើនឹង ២៤,៩៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៩៤៤.៧៣៣ ពាន់រៀល កើនឡើងចំនួន ២.៧២៨.០២៩ ពាន់រៀល ស្មើនឹង ៦៤,៧០% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៨។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៤៧.១២០.១៤២ ពាន់រៀល កើនឡើងចំនួន ៩.៥៤៤.២៣០ ពាន់រៀល ស្មើនឹង ២៥,៤០% ធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៥២១.៦៧១ ពាន់រៀល កើនឡើងចំនួន ១២.៧២៦.៤០៨ ពាន់រៀល ស្មើនឹង ១៤៤,៧០% ធៀបនឹង រយៈពេល៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៧៨៥.៦២២.៥៧៣ ពាន់រៀល កើនឡើងចំនួន ៣៣.៧៣៥.៨៦៨ ពាន់រៀល ស្មើនឹង ៤,៤៩% និងមូលធនសរុបមានចំនួន ៥៩១.៩៨៦.៦២៥ ពាន់រៀល កើនឡើងចំនួន ២៥.៦០០.៤៩៧ ពាន់រៀល ស្មើនឹង ៤,៥២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៦,៨០ ដង
២-អនុបាតចរន្តលឿន:៦,៨០ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៨៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន:១,១៩ %
៥-អនុបាតគំលាតចំណេញដុល:៦៤,៨៥ %
៦-អនុបាតគំលាតចំណេញភាព:២៩,៧៦%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:៣៣៩,៦២ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។