ក្នុងត្រីមាសទី២ ឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៣.៨៩៥.៧០១ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៨ ចំនួន ៥.២៥៥.២០៧ ពាន់រៀល ស្មើនឹង ៦០,៨២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៦០០.១៨៦ពាន់រៀល កើនឡើងចំនួន ៣.៧៩១.៣៣៨ ពាន់រៀលស្មើនឹង ១៧៣,០៣% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៨ ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៦៤.៤០៩.០៤១ ពាន់រៀល កើនឡើង ចំនួន ១៤.៦៩៣.០១៦ ពាន់រៀល ស្មើនឹង ៤,២០%និងមូលធនសរុប មានចំនួន ២៤៣.៣៩០.៣៧៧ ពាន់រៀល កើនឡើងចំនួន ៤០.៥៥៦.៩៧៥ ពាន់រៀល ស្មើនឹង ២០,០០% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត:៥,៣០ដង ២-អនុបាតចរន្តលឿន:២,៩៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៤៤% ៤-អនុបាតចំណេញធៀបនឹងមូលធន:០,៦៦% ៥-អនុបាតគំលាតចំណេញដុល:៥២,៥១% ៦-អនុបាតគំលាតចំណេញភាព:១១,៥២% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:២២រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។ |