សេចក្តីលម្អិត៖: សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៨៦.៦០៥.០៤៨.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៨ ចំនួន ៤៨.៨២៦.២៥៨.០០០ រៀល ស្មើនឹង ៣៥,៤៤% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧០៨.៤០៣.០០០រៀល ថយចំនួន ២.៧៩៩.០៥៥.០០០រៀល ស្មើនឹង៧៩,៨០% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៨។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៥១៥.៥៦៨.៦៤៨.០០០រៀល កើនចំនួន ១៨៥.២៥០.៨៣២.០០០រៀល ស្មើនឹង ៥៦,០៨% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.២៥៦.២៤៩.០០០រៀល ថយចំនួន ២.៥២៦.៩៥៦.០០០រៀល ស្មើនឹង ៥២,៨៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៧៦.៨៦៤.៤១៦.០០០រៀល កើនចំនួន ១៧.០៥៧.៨១៩.០០០ រៀល ស្មើនឹង ៤,៧៤% និងមូលធនសរុប មានចំនួន ២៨០.០១៤.៣២០.០០០ រៀល កើនចំនួន ៣.២៨៧.៦៦៣.០០០ រៀល ស្មើនឹង ១,១៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩
១-អនុបាតចរន្ត:៣,៥៣ដង
២-អនុបាតចរន្តលឿន: ២,៣៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,១៩%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,២៥%
៥-អនុបាតគំលាតចំណេញដុល: ៦,៧០%
៦-អនុបាតគំលាតចំណេញភាព: ០,៣៨%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៧,៧១ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។