សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦៣.៩៣១.១៩៩.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ៥.៨៩៦.២៩៩.០០០រៀល ស្មើនឹង ១០,១៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៦៧.៨៧៩.០០០រៀល កើនឡើងចំនួន ១៤.៤៣០.៦៩១.០០០រៀល ស្មើនឹង ១៩៩,៤០% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៨។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១៧៦.២៦៥.៤៩៨.០០០រៀល កើនឡើងចំនួន ២.៤១៨.៦១៥.០០០រៀល ស្មើនឹង ១,៣៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៩.៣២៤.៣៤៦.០០០រៀល កើនឡើងចំនួន ៤.៥១៤.១៤៣.០០០រៀល ស្មើនឹង ១២,៩៧% បើធៀបនឹងរយៈពេល០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៥០១.៤៨៥.៨៦៧.០០០រៀល កើនឡើងចំនួន ៥២.០៧៧.០៥២.០០០រៀល ស្មើនឹង ៣,៥៩% និងមូលធនសរុបមានចំនួន ៩១៩.៧៣៧.០៧២.០០០រៀល កើនឡើងចំនួន ២០.៣៩៨.៩៨៦.០០០រៀល ស្មើនឹង ២,២៧%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,៦០ ដង
១.២ អនុបាតចរន្តលឿន ០,៨៨ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ២,៣៨ %
២.៣ អនុបាតគម្លាតចំណេញដុល ៣៤,៧១ %
២.៤ អនុបាតគម្លាតចំណេញភាព ៣៣,៨៩ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៤៩,១៣ រៀល
២.៦ អនុបាតលទ្ធភាពសងការប្រាក់ ៤៩,៦១ ដង
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិតមិនតិចជាង ៤៧.៥៣៣.៦៤៦.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។