ក្នុងត្រីមាសទី៣ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩១.៥៥៧.១០៥.០០០ រៀល កើនជាងក្នុងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ២០.៨០០.៩៩១.០០០ រៀល ស្មើនឹង ២៩,៤០%និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៤.២៨០.៦០២.០០០រៀល កើនឡើងចំនួន៤.០៨៥.០៧៨.០០០ រៀល ស្មើនឹង ២០,២៣%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៤២.៨៦៩.១៣៤.០០០ រៀល កើនចំនួន៤២.៧៣៤.៨០៨.០០០ រៀល ស្មើនឹង ២១,៣៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៣៤.០៦៥.២៤១.០០០រៀល កើនឡើងចំនួន៤.៥៤៦.២៨៣.០០០ រៀល ស្មើនឹង ១៥,៤០% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៣.២១៣.៤៨៦.០០០រៀលកើនឡើងចំនួន ២៥.០២២.៩៩៨.០០០រៀល ស្មើនឹង ១,៨៨% និងមូលធនសរុបមានចំនួន ៦៨១.៤៦៦.៧៨៣.០០០រៀលកើនឡើងចំនួន ២៤.២៧៧.៣៤៩ រៀលស្មើនឹង ៣,៦៩%។ ១-អនុបាតចរន្ត ៣,០៣ ដង ២-អនុបាតចរន្តលឿន ២,៨៣ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៧៩% ៤-អនុបាតចំណេញធៀបនឹងមូលធន ៣,៥៦% ៥-អនុបាតគំលាតចំណេញដុល ៣៣,៨៨% ៦-អនុបាតគំលាតចំណេញភាព ២៦,៥២% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៨៣,០៨រៀល |