សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៣៣.២០៦.៣០១ ពាន់រៀល (៨.១៥១.១៤៦ ដុល្លារអាមេរិក) កើនជាងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ៩.១៦៩.១៥៥ ពាន់រៀល (២.២៤១.៨៣៦ ដុល្លារអាមេរិក) ស្មើនឹង ៣៨,១៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៤.០៧០.៤២១ ពាន់រៀល (៣.៤៥២.១៤៨ ដុល្លារអាមេរិក) ថយចុះចំនួន ១.៣៣២.០៨៣ ពាន់រៀល (៣៤៨.៤៨៥ ដុល្លារអាមេរិក) ស្មើនឹង ៨,៦៥% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៨។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៨០.៣២៦.៤៤៣ ពាន់រៀល (១៩.៨៤៣.៤៨៩ ដុល្លារអាមេរិក) កើនឡើងចំនួន ១៨.៧១៣.៣៨៥ ពាន់រៀល (៤.៦០៧.៨៧១ ដុល្លារអាមេរិក) ស្មើនឹង ៣០,៣៧% ធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៥.៥៩២.០៩២ ពាន់រៀល (៨.៧៩២.៥១៣ ដុល្លារអាមេរិក) កើនឡើងចំនួន ១១.៣៩៤.៣២៥ ពាន់រៀល (២.៨០៨.៨៩១ ដុល្លារអាមេរិក) ស្មើនឹង ៤៧,០៩% ធៀបនឹងរយៈពេល៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨០៤.៣៤៥.៣៣៤ ពាន់រៀល (១៩៦.៤២១.៣២៧ ដុល្លារអាមេរិក) កើនឡើងចំនួន ៥២.៤៥៨.៦២៩ ពាន់រៀល (៩.២៩១.៧៣៤ ដុល្លារអាមេរិក) ស្មើនឹង ៦,៩៨% និងមូលធនសរុបមានចំនួន ៦១០.៣៥៥.៩២១ ពាន់រៀល (១៤៩.០៤៩.០៦៥ ដុល្លារអាមេរិក) កើនឡើងចំនួន ៤៣.៩៦៩.៧៩៣ ពាន់រៀល (៨.០៨៦.៨៦៣ ដុល្លារអាមេរិក) ស្មើនឹង ៧,៧៦%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,៩៦ ដង
២-អនុបាតចរន្តលឿន ៤,៩៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៧៥ %
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៣១ %
៥-អនុបាតគំលាតចំណេញដុល ៦៩,៦៤ %
៦-អនុបាតគំលាតចំណេញភាព ៤២,៤០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៨០,៧៤ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។