សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៨.៥៥៧.២៥២ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៨ ចំនួន ២,៧៣៤,៥០៨ ពាន់រៀល ស្មើនឹង ៤៦.៩៦% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣,១២៣,១១៣ពាន់រៀល ថយចុះចំនួន ១,៣៦៩,៦៩៦ ពាន់រៀលស្មើនឹង ៣០.៤៩%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៨ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨៨.៩១១.០២៥ ពាន់រៀល កើនឡើង ចំនួន ៣៩.១៩៥.០០០ ពាន់រៀល ស្មើនឹង ១១,២០%និងមូលធនសរុប មានចំនួន ២៤២.០០២.៣៥១ ពាន់រៀល កើនឡើងចំនួន ៣៩.១៦៨.៩៤៩ ពាន់រៀល ស្មើនឹង ១៩,៣១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥.០៤ដង
២-អនុបាតចរន្តលឿន: ២.៩៥ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០.៨០%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (១.២៩%)
៥-អនុបាតគំលាតចំណេញដុល: ៣០.៤១%
៦-អនុបាតគំលាតចំណេញភាព: (៣៦.៥០%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្: (៤៣.៥) រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: (១.៨៩)
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។