ក្នុងត្រីមាសទី៤ ឆ្នំា២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៩.៨៤៧.៨៨៧ ពាន់រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ៧.៦៣៦.៧០១ ពាន់រៀល ស្មើនឹង ៣៤,៣៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២.២២៨.៥១០ពាន់រៀល កើនឡើងចំនួន ៣.៦៥៨.៧៩១ ពាន់រៀល ស្មើនឹង ៤២,៦៩% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៨។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ១១០.១៧៤.៣៣០ ពាន់រៀល កើនឡើងចំនួន ២៦.៣៥០.០៨៦ ពាន់រៀល ស្មើនឹង ៣១,៤៣% ធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៧.៨២០.៦០២ ពាន់រៀល កើនឡើងចំនួន ១៥.០៥៣.១១៦ ពាន់រៀល ស្មើនឹង ៤៥,៩៤% ធៀបនឹងរយៈពេល១២ខែគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨១៨.៥៤៨.៧៩៩ ពាន់រៀល កើនឡើងចំនួន ៦៦.៦៦២.០៩៤ ពាន់រៀលស្មើនឹង ៨,៨៧% និងមូលធនសរុបមានចំនួន ៦២០.០២២.១០៩ ពាន់រៀល កើនឡើងចំនួន ៥៣.៦៣៥.៩៨១ ពាន់រៀល ស្មើនឹង ៩,៤៧%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ៤,១៤ ដង ២-អនុបាតចរន្តលឿន:៤,១៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥៤ % ៤-អនុបាតចំណេញធៀបនឹងមូលធន: ២,០៣ % ៥-អនុបាតគំលាតចំណេញដុល: ៦៩,៧៨ % ៦-អនុបាតគំលាតចំណេញភាព: ៤២,២៥% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦០៩,៦៨ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។ |