សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៧៥.៧៤០.០៧០.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៨ ចំនួន ១៩.៥០៩.៣១៩.០០០ រៀល ស្មើនឹង ១២,៤៩% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.២១៦.៣០៦.០០០រៀល កើនចំនួន ១៥៤.៨៧៨.០០០រៀល ស្មើនឹង១៤,៥៩% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៨។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៦៨៥.៧៧០.៣៨៣.០០០រៀល កើនចំនួន ២០៣.០១៥.៧៨៥.០០០រៀល ស្មើនឹង ៤២,០៥% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៣.៤៤៨.៣១៦.០០០រៀល ថយចំនួន ២.៣៤១.៣៨១.០០០រៀល ស្មើនឹង ៤០,៤៤% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៧៩.៩១១.២៤៥.០០០រៀល កើនចំនួន ២០.១០៤.៦៤៨.០០០ រៀល ស្មើនឹង ៥,៥៩% និងមូលធនសរុប មានចំនួន ២៧៨.២២២.៦៥៨.០០០ រៀល កើនចំនួន ១.៤៩៦.០០១.០០០ រៀល ស្មើនឹង ០,៥៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩
១-អនុបាតចរន្ត: ៣,៤១ដង
២-អនុបាតចរន្តលឿន: ២,៤៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៣២%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៤៤%
៥-អនុបាតគំលាតចំណេញដុល: ៦,៨៥%
៦-អនុបាតគំលាតចំណេញភាព: ០,៦៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣០,៤១រៀល។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។