សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩១.០៤៤.២៤៣.០០០ រៀល កើនជាងក្នុងត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ១៥.៦០២.៩២៤.០០០ រៀល ស្មើនឹង ២០,៦៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន៩.៣៩៨.២៥៩.០០០រៀល ថយចុះជាងត្រីមាសទី៤ឆ្នំា២០១៨ ចំនួន ៦.២៤៨.៥៥៥.០០០ រៀល ស្មើនឹង៣៩,៩៣%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៥៨.៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០រៀល កើនឡើងចំនួន៤៤.០៧៥.៧៣៣.០០០រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត២,៧៣ ដង
២-អនុបាតចរន្តលឿន:២,៥១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៦៨%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៣៨%
៥-អនុបាតគំលាតចំណេញដុល: ១៨,១២%
៦-អនុបាតគំលាតចំណេញភាព: ១០,៣២%
៧-អនុបាតលទ្ធភាពសងការប្រាក់:៤,១៦ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០៩,៥៧ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។