របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នំា២០១៩របស់ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៤ ឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១២.៦៣៨.៣៦០ ពាន់រៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ៥.៦៥០.៤៣១ ពាន់រៀល ស្មើនឹង ៣០,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៨០.៩៤២ ពាន់រៀល កើនឡើងចំនួន ១,១៩៦,៤៤៦ ពាន់រៀលស្មើនឹង ៥៥៥,១៩% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៨ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨២.៣៤៩.១០៤ ពាន់រៀល កើនឡើង ចំនួន ១១.៦៣៥.១៥៨ ពាន់រៀល ស្មើនឹង ៣,១៤% និងមូលធនសរុប មានចំនួន ២៣៧.២៨៦.០១៦ ពាន់រៀល កើនឡើងចំនួន ៥៨.៦៥៧.៦៧៤ ពាន់រៀល ស្មើនឹង ៣២,៨៤% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ឆ្នាំ២០១៩មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ៤,៥១ដង ២-អនុបាតចរន្តលឿន:២,៥៨ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២៦ % ៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៤១% ៥-អនុបាតគំលាតចំណេញដុល: ៦៦,២៦ % ៦-អនុបាតគំលាតចំណេញភាព: ៧,៧៦% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៣,៦រៀល ៨-អនុបាតលទ្ធភាពសងការប្រាក់:១,៨៥ សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។ |