សេចក្តីលម្អិត៖: សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន៥៨.៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០រៀល ថយចុះចំនួន១.៧០២.២៧២.០០០ រៀល ស្មើនឹង៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០រៀល កើនឡើង ចំនួន ៤៤.០៧៥.៧៣៣.០០០រៀល ស្មើនឹង ៣,៣២% និងមូលធនសរុប មានចំនួន ៦៨២.៥២៤.៨៤០.០០០រៀល កើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀល ស្មើនឹង ៥,០៨%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៧៣ ដង
២-អនុបាតចរន្តលឿន ២,៥១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,១៧%
៤-អនុបាតចំណេញធៀបនឹងមូលធន ៦,៣៧%
៥-អនុបាតគំលាតចំណេញដុល ២៤,៣៧%
៦-អនុបាតគំលាតចំណេញភាព ១៣,០២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥០៦,៧៣ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ៦,៧០ ដង