សេចក្តីលម្អិត៖: ក្នុងឆ្នំា២០១៩ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ១១០.១៧៤.៣៣០ពាន់រៀល កើនជាងឆ្នំា២០១៨ ចំនួន ២៦.៣៥០.០៨៦ពាន់រៀល ស្មើនឹង ៣១,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៦.៨០៦.២៤៤ពាន់រៀល កើនឡើងចំនួន ១៤.០៣៨.៧៥៨ពាន់រៀល ស្មើនឹង ៤២,៨៤% បើធៀបនឹងឆ្នំា២០១៨។ ក្នុងឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨១៧.៥៤២.៩៤៨ពាន់រៀល កើនឡើងចំនួន ៦៥.៦៥៦.២៤៣ពាន់រៀល ស្មើនឹង ៨,៧៣% និងមូលធនសរុបមានចំនួន ៦១៩.០០១.៩៩៦ពាន់រៀល កើនឡើងចំនួន ៥២.៦១៥.៨៦៨ពាន់រៀល ស្មើនឹង ៩,២៩%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១-អនុបាតចរន្ត :៤,១៧ ដង
២-អនុបាតចរន្តលឿន:៤,១៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:៥,៧៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន:៧,៦២ %
៥-អនុបាតគំលាតចំណេញដុល :៦៨,៤៣ %
៦-អនុបាតគំលាតចំណេញភាព:៤២,៨២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:២.២៨០,៦២ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។