សេចក្តីលម្អិត៖: សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៨៥.៨១៨.៤៧២.០០០រៀល កើនជាងឆ្នាំ២០១៨ចំនួន ២០៣.០៦៣.៨៧៤.០០០រៀល ស្មើនឹង៤២,០៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ៥.៥៤៥.១៣៩.០០០រៀល ថយចំនួន ២៤៤.៥៥៧.០០០រៀល ស្មើនឹង ៤,២២% បើធៀបនឹងឆ្នាំ២០១៨។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៨២.១១៦.០៥៩.០០០រៀល កើនចំនួន ២២.៣០៩.៤៦២.០០០ រៀល ស្មើនឹង ៦.២% និងមូលធនសរុប មានចំនួន ២៧៩.៨៤០.៥៩៦.០០០ រៀល កើនចំនួន ៣.១១៣.៩៣៩.០០០ រៀល ស្មើនឹង ១,១៣% ។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០១៩
១-អនុបាតចរន្ត ៣,៤១ដង
២-អនុបាតចរន្តលឿន ២,៤៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤៥%
៤-អនុបាតចំណេញធៀបនឹងមូលធន ១,៩៨%
៥-អនុបាតគំលាតចំណេញដុល ៦,៦៩%
៦-អនុបាតគំលាតចំណេញភាព ០,៨១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣៨,៦៣ រៀល