[ការបង្ហាញព័ត៌មាន] ការពន្យារពេលលើកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក និង ផលប៉ះពាល់នៃ IFRS 15 ចំពោះរបាយការណ៍ប្រាក់ចំណូល ឆ្នាំ២០១៩ របស់ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី

សេចក្តីលម្អិត៖: ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានកិត្តិយសសូមជម្រាបជូនវិនិយោគិន សាធារណជន ម្ចាស់ភាគហ៊ុនដែលមានសិទ្ធិក្នុងការបោះឆ្នោតមេត្តាជ្រាបថា៖ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកត្រូវបាន ពន្យារពេលដោយសារការរីករាលដាលនៃវីរុស Covid-19 នាពេលបច្ចុប្បន្ន រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ត្រូវពន្យារពេលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិករដែលត្រូវ ធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ នេះ គឺដោយសារតែមានការកើតឡើងដែលមិននឹកស្មានដល់នៃជំងឺរាត្បាត Covid-19 ដែលចាំបាច់ត្រូវតែពង្រឹង សុវត្ថិភាពរបស់សហគមន៍យើងមុនគេបង្អស់ជាមួយនឹងការអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាលរបស់ប្រទេសកម្ពុជា។ ដោយស្មារតីសាមគ្គីភាព និងភាពប្រុងប្រយ័ត្ន យើងយល់ស្របលើ ការអនុវត្តតាមភាពប្រកាសអាសន្នក្នុងក្របខ័ណ្ឌរបស់ក្រសួង សុខាភិបាល ក្នុងការពន្យារពេលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ។ យើងបានចូលរួមក្នុងការការពារសុខភាពនិងជីវិតរបស់ប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ននេះ។ សកម្មភាពសាមគ្គីភាពដ៏ក្លាំងក្លារបស់ បុគ្គលម្នាក់ៗគឺជា ការតស៊ូរួមគ្នាដើម្បីភាពប្រសើរឡើងរបស់ប្រទេសជាតិយើងទាំងមូល។ ដូច្នេះយើងនឹងជម្រាបជូនដំណឹងដល់មហាជនជាសាធារណ អំពីការពន្យារពេលលើកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក និង ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំមហាសន្និបាត របស់យើងខ្ញុំឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបន្តរួមគ្នាដើម្បីឈ្នះការប្រយុទ្ធប្រឆាំងនៃជំងឺនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី សូមជម្រាបជូនសាធារណជនមេត្តាជ្រាបផងដែរថា៖ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ត្រូវបានធ្វើ សវនកម្មនិងអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ហើយយើងកំពុងអនុវត្តស្តង់ដារ CIFRS ដែលជាការអនុលោមតាមស្តង់ដារ IFRS ទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះទៀត ការធ្វើ សវនកម្មដែលត្រូវបានអនុម័តដោយសវនករឯករាជ្យ គឺការអនុលោមតាម ISA ផងដែរ (ការអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិ) ។ នៅក្នុងឆ្នាំសារពើពន្ធ ២០១៨ ក្រុមហ៊ុនទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ក្នុងការលក់ក្នុងចំនួនទឹកប្រាក់ប្រមាណ ២២ លានដុល្លារអាមេរិក សម្រាប់ការលក់ម្តងឲ្យអតិថិជនតែមួយ ពីព្រោះចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិការ ក្រុមហ៊ុនមិនធ្លាប់មានការលក់ក្នុងចំនួននេះទេ។ ប្រតិបត្តិការនេះបានកើតឡើងនៅខែកញ្ញាឆ្នាំ ២០១៨ ហើយក្រោយមកយើងបានបង្ហាញការផ្សព្វផ្សាយអំពីការលក់នេះតាមរយៈ ផ្សារមូលបត្រកម្ពុជា (CSX )ដែលធ្វើឡើងបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីភតិសន្យារវាងក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ជាមួយនឹងក្រុមហ៊ុន Shenzhou International (ដែលមានឈ្មោះថា “Gain Lucky/ Marvel Garment”)។ ចំនួនទឹកប្រាក់នៃការលក់នេះត្រូវបានកត់ត្រាទុកនិងត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកទិញ ដែលនេះជាវិធីនៃការកត់ត្រាចំណូលតាមស្តង់ដាជារធម្មតារបស់ក្រុមហ៊ុនដែលតែងតែអនុវត្តកាលពីមុន ។ ទោះជាយ៉ាងណា នៅពេលស្តង់ដារថ្មីនេះត្រូវបានអនុវត្ត ការអនុវត្តនៃស្តង់ដារនេះខុសគ្នាពីការអនុវត្តជាធម្មតារបស់ក្រុមហ៊ុន ហើយវានឹងមានលទ្ធផលដែលមិនអនុលោមតាមការអនុវត្តស្តង់ដារនេះ។ បន្ទាប់ពីពិនិត្យឡើងវិញដោយយកចិត្តទុកដាក់ស្ទើរតែឆ្លងកាត់ការប្រជុំផ្ទៃក្នុងជាមួយសវនករឯករាជ្យ (រួមបញ្ចូលមាន BDO Cambodia, GT Cambodia and GT Thailand, Baker Tilly Cambodia, Baker Tilly Thailand, និង Baker Tilly Malaysia) ដោយមានការប្រជុំបីលើកទៀតជាមួយនិយ័តករ SEC Thailand នៅទីបំផុតយើងបានបញ្ចប់វិធីសាស្រ្តដែលត្រូវអនុម័ត។ ជាលទ្ធផលអ្វីដែលត្រូវបានកត់ត្រានិង អនុម័តពីមុននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំមុនត្រូវបានបង្ហាញឡើងវិញ (ការកែតម្រូវពីឆ្នាំមុន) ដែលនេះជាមូលហេតុចំបង។ សម្រាប់ការផ្សព្វផ្សាយជាសាធារណៈនេះ យើងពន្យល់ពីបញ្ហាខាងលើដោយយកចិត្តទុកដាក់និងត្រឹមត្រូវ ដោយភាពច្បាស់លាស់ និងពិតប្រាកដដែលយើងត្រូវអនុវត្តតាមលក្ខខណ្ឌនៃការបង្ហាញព័ត៌មាននិងការអនុលោមតាមការអនុវត្តតាមស្តង់ដារ ក្នុងនាមជាក្រុមហ៊ុនចុះបញ្ជី ដើម្បីធានាបាននូវការអនុវត្ត និងស្របតាមលក្ខខណ្ឌចុះបញ្ជីដែលជាកាតព្វកិច្ចរបស់យើង។ យ៉ាងណាមិញ ជំងឺរាតត្បាត COVID-19 គឺជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ជាហេតុធ្វើឲ្យយើងសម្រេចពន្យារពេលកិច្ចប្រជុំមហាសន្និបាតជាចាំបាច់ ដើម្បីបំពេញភាពរឹងមាំក្នុងភាពជាស្មារតីសាមគ្គីដូចពាក្យស្លោកពោលថា “ស្នាក់នៅផ្ទះមានសុវត្ថិភាព” ។ ទន្ទឹមនឹងនេះ តាមរយៈបទពិសោធន៍នៃការអនុវត្តស្តង់ដារ IFRS 15 យើងសង្ឃឹមថាអ្នកអាចរៀនសូត្រពីការពន្យល់ពេញលេញអំពីលទ្ធផលនៃស្តង់ដារ IFRS ថ្មីដែលបានណែនាំនិងមានផលប៉ះពាល់ក្រុមហ៊ុន ក្នុងការកែប្រែរបាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញពីមុន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមវិនិយោគិន និងសាធារណជនទទួលជ្រាបដោយក្ដីអនុគ្រោះ ។

បានបង្ហោះនៅថ្ងៃទី 24-Apr-2020

ឯកសារ

Press Release on Postpone AGM & Restatement Kh.pdf

ការផ្តល់ព័ត៌មាន បន្ថែម

លេខរៀង ចំណងជើង កាលបរិច្ឆេទ
1 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 23-Feb-2026
2 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន តែលកូថេក 18-Feb-2026
3 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤​ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក 17-Feb-2026
4 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក 17-Feb-2026
5 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ប្រចាំឆ្នាំ​២០២៥ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក 17-Feb-2026
6 [ការបង្ហាញព័ត៌មាន] របាយការណ៏ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន 17-Feb-2026
7 [ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពីការពន្យារពេលក្នុងការផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក 17-Feb-2026
8 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ 16-Feb-2026
9 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសពត៌មាន ស្តីពី ការពន្យារពេលក្នុងការផ្សព្វផ្សាយរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ជេអេស លែន ភីអ... 16-Feb-2026
10 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ 16-Feb-2026
11 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មាន ស្តីពី ការកែសម្រួលតួលេខលើ ប្រាក់ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ... 16-Feb-2026
12 [ការបង្ហាញព័ត៌មាន] របាយការណ៍ ស្ដីពីចំណូលប្រចាំខែមករា ឆ្នាំ២០២៦ (ពុំទាន់ធ្វើសវនកម្ម) 16-Feb-2026
13 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 16-Feb-2026
14 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី​ ខូអិលធីឌី 16-Feb-2026
15 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ. ) 16-Feb-2026
16 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក 16-Feb-2026
17 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 16-Feb-2026
18 [ការបង្ហាញព័ត៌មាន] PAS-របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ 13-Feb-2026
19 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ 13-Feb-2026
20 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 13-Feb-2026
21 [ការបង្ហាញព័ត៌មាន] ការពន្យារពេលក្នុងការបង្ហាញរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់ហ្គ្រេន ធ្វីន 13-Feb-2026
22 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 12-Feb-2026
23 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី 11-Feb-2026
24 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 11-Feb-2026
25 [ការបង្ហាញព័ត៌មាន] ការថយចុះនៃចំណេញ/ខាតសុទ្ធ 10-Feb-2026
26 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃចំណេញ/ខាតសុទ្ធ 10-Feb-2026
27 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែមករា និងអនុវត្តសម្រាប់១ខែដើមឆ្នាំ២០២៦ របស់ ក.ស.... 09-Feb-2026
28 [ការបង្ហាញព័ត៌មាន] ការចុះបញ្ជីមូលបត្ររដ្ឋលើកទី៤១ 06-Feb-2026
29 [ការបង្ហាញព័ត៌មាន] ការសម្រេចបង្កើនកម្ចីរយៈពេលខ្លី 05-Feb-2026
30 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរថ្នាក់ដឹកនាំដែលមានអំណាចសម្រេច 30-Jan-2026
31 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 30-Jan-2026
32 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក 28-Jan-2026
33 [ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹងអំពីការកែប្រែរចនាសម័្ពន្ធក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក 28-Jan-2026
34 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 23-Jan-2026
35 [ការបង្ហាញព័ត៌មាន] ​ ការសម្រេចបង្កើនកម្ចីរយៈពេលវែង 20-Jan-2026
36 [ការបង្ហាញព័ត៌មាន] ​ ការសម្រេចបង្កើនកម្ចីរយៈពេលវែង 20-Jan-2026
37 [ការបង្ហាញព័ត៌មាន] របាយការណ៍ ស្ដីពីចំណូលប្រចាំខែធ្នូ ត្រីមាសទី៤ ឆមាសទី២ និងសម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២៥ (ពុំទាន់ធ្វើសវនកម្ម) 16-Jan-2026
38 [ការបង្ហាញព័ត៌មាន] ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មសម្រាប់វិនិយោគិនគុណវុឌ្ឍិជាផ្លូវការរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ 16-Jan-2026
39 [ការបង្ហាញព័ត៌មាន] សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតដាក់ឱ្យជួញដូរបន្ថែមនូវភាគហ៊ុន ដែលបានធ្វើនិយ័តកម្មពី ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី នៅលើ... 15-Jan-2026
40 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបជាច្រើនជាង ៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 14-Jan-2026
41 [ការបង្ហាញព័ត៌មាន] សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្តសម្រាប់ខែធ្នូ និងអនុវត្តសម្រាប់ ឆ្នាំ២០២៥ របស់ ក.ស.ភ 14-Jan-2026
42 [ការបង្ហាញព័ត៌មាន] របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៥ របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី​ ខូអិលធីឌី 14-Jan-2026
43 [ការបង្ហាញព័ត៌មាន] ការប្រែប្រួលភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតចំនួនច្រើនលើសលប់ 08-Jan-2026
44 [ការបង្ហាញព័ត៌មាន] ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល 06-Jan-2026
45 [ការបង្ហាញព័ត៌មាន] របាយការណ៍ចីរភាពប្រចាំឆ្នាំ២០២៤ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 30-Dec-2025
46 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 30-Dec-2025
47 [ការបង្ហាញព័ត៌មាន] ព័ត៌មានអំពីការបង់ការប្រាក់ 26-Dec-2025
48 [ការបង្ហាញព័ត៌មាន] ការថយចុះតម្លៃមូលធនភាគហ៊ុនិកសរុបច្រើនជាង៥០%ធៀបនឹងតម្លៃមូលធនភាគហ៊ុនិកសរុបនៃឆ្នាំសារពើពន្ធចុងក្រោយ 24-Dec-2025
49 [ការបង្ហាញព័ត៌មាន] ការកើនឡើងនៃប្រាក់ចំណូល 24-Dec-2025
50 [ការបង្ហាញព័ត៌មាន] ការចុះបញ្ជីមូលបត្ររដ្ឋលើកទី៤០ 23-Dec-2025