សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧១.៧០៧.៧៨១.០០០រៀល កើនជាងក្នុងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន២.០៩៥.៩៥៣.០០០រៀល ស្មើនឹង៣,០១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨២០.៣៩៥.០០០រៀល ថយចុះចំនួន៧.៨២៥.៦២៤.០០០រៀល ស្មើនឹង ៩០,៥១%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៣.៩៥២.២៤៥.០០០រៀល ថយចុះចំនួន ១៨.៣១៣.៩៧៦.០០០រៀល ស្មើនឹង ១,៣៣% និងមូលធនសរុប មានចំនួន ៦៨៣.៣៤៥.២៣៥.០០០រៀល កើនឡើងចំនួន ៨២០.៣៩៥.០០០រៀល ស្មើនឹង ០,១២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត :៣,១៩ ដង
២-អនុបាតចរន្តលឿន : ២,៩១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :០,០៦%
៤-អនុបាតចំណេញធៀបនឹងមូលធន :០,១២%
៥-អនុបាតគំលាតចំណេញដុល : ១២,៧០%
៦-អនុបាតគំលាតចំណេញភាព : ១,១៤%
៧-អនុបាតលទ្ធភាពសងការប្រាក់ :២,៩៦ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :៩,៥៦ រៀល