ក្នុងត្រីមាសទី១ ឆ្នំា២០២០ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៨.៤១១.០២១ ពាន់រៀល (៦.៩៨៩.១៨១ ដុល្លារអាមេរិក) កើនជាងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន ៤.៨៩៤.៦៤៧ ពាន់រៀល (១.១១៨.៨៩៣ ដុល្លារអាមេរិក) ស្មើនឹង ២០,៨១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩.៩២៥.៥១៨ ពាន់រៀល (២.៤៤១.៧០២ ដុល្លារអាមេរិក) ថយចុះចំនួន ៤.៦៥១.៤២០ ពាន់រៀល (១.១៩៧.០៧៤ ដុល្លារអាមេរិក) ស្មើនឹង ៣១,៩១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨១០.៣៧៦.៧៨៨ ពាន់រៀល (១៩៩.១០៩.៧៧៦ ដុល្លារអាមេរិក) ថយចុះចំនួន ៧.១៦៦.១៦០ ពាន់រៀល (១.៥១៤.២៦០ ដុល្លារអាមេរិក) ស្មើនឹង ០,៨៨% និងមូលធនសរុបមានចំនួន ៦២៥.១៣៦.៥៣៨ ពាន់រៀល (១៥៣.៥៩៦.២០១ ដុល្លារអាមេរិក) កើនឡើងចំនួន ៦.១៣៤.៥៤២ ពាន់រៀល (១.៦៩៣.៨៧១ ដុល្លារអាមេរិក) ស្មើនឹង ០,៩៩%។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត :៥,៨០ ដង ២-អនុបាតចរន្តលឿន :៥,៨០ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :១,២៣ % ៤-អនុបាតចំណេញធៀបនឹងមូលធន :១,៥៩ % ៥-អនុបាតគំលាតចំណេញដុល :៦៩,៧០ % ៦-អនុបាតគំលាតចំណេញភាព :៣៥,០២% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :៤៨១,០២ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។ |