ក្នុងឆ្នំា២០១៩ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៥២.០៥៣.៦៥៨ ពាន់រៀល កើនឡើងជាងឆ្នំា២០១៨ ចំនួន ១១៥.៧០១.២២៩ ពាន់រៀល ស្មើនឹង ៣១៨,២៨%និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦១.៦៣៦.០៨៧ ពាន់រៀល កើនឡើងចំនួន ៧១.៩២១.៨៧៤ ពាន់រៀលស្មើនឹង ៦៩៩,២៤% បើធៀប នឹងឆ្នំា២០១៨ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន៣៨២.៣៤៩.១០៤ ពាន់រៀល កើនឡើង ចំនួន ១១.៦៣៥.១៥៨ ពាន់រៀល ស្មើនឹង ៣,១៤% និងមូលធនសរុប មានចំនួន ២៤០.៤៤០.៤០៤ ពាន់រៀល កើនឡើង ចំនួន ចំនួន ៦១.៨១២.០៦២ ពាន់រៀល ស្មើនឹង ៣៤,៦០% ។ សូចនករសំខាន់ៗសម្រាប់ ឆ្នាំ២០១៩ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត :៤,៧៨ ដង ២-អនុបាតចរន្តលឿន :២,១៣ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :១៦,១២% ៤-អនុបាតចំណេញធៀបនឹងមូលធន :២៥,៦៣% ៥-អនុបាតគំលាតចំណេញដុល :៦១,០០% ៦-អនុបាតគំលាតចំណេញភាព :៤០,៥៤% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :៨៥៧,៥ រៀល ៨-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :០,០៣២ រៀល សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។ |
បានបង្ហោះនៅថ្ងៃទី 26-May-2020