សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២០ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មាន ចំណូលសរុបចំនួន ១៥.៧៤៨.២១៨ ពាន់រៀល ថយចុះជាង ត្រីមាសទី១ ឆ្នំា២០១៩ ចំនួន ៧២.៩៤៦.៨០៦ ពាន់រៀល ស្មើនឹង ៨២,២៥% និងចំណេញសុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ៤៧៤.១៦១ ពាន់រៀល ថយចុះចំនួន ៣៥,៥៨២,៩៤០ ពាន់រៀលស្មើនឹង ៩៨,៦៩% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៩ ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្ម សរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨០.៩៥១.៧២៨ ពាន់រៀល ថយចុះ ចំនួន ១.៣៩៧.៣៧៦ ពាន់រៀល ស្មើនឹង ០,៣៧% និងមូលធនសរុប មានចំនួន ២៤០.៦១៩.៥៣៦ ពាន់រៀល កើនឡើងចំនួន ១៧៩.១៣២ ពាន់រៀល ស្មើនឹង ០,០៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥,២ដង
២-អនុបាតចរន្តលឿន: ២,៣៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,១២%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,២០%
៥-អនុបាតគំលាតចំណេញដុល: ៥១,១៨%
៦-អនុបាតគំលាតចំណេញភាព: ៣,០១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦,៦ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ១,៧៩
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ដូចមានក្នុងឯកសារយោង។