សេចក្តីលម្អិត៖: របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) ៣៤ (“របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៥១៩,១២ ប៊ីលានរៀល ដែលកើនឡើងចំនួន ៤៩,៩០ ប៊ីលានរៀល ស្មើនឹង ១០,៦៣% និង ប្រាក់ចំណេញចំនួន ១៣៦,៤៦ ប៊ីលានរៀល ដែលកើនឡើងចំនួន ២០,១៤ ប៊ីលានរៀល ស្មើនឹង ១៧,៣១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ២៥,០១ ទ្រីលានរៀល ដែលថយចុះចំនួន ១៥៣,៤១ប៊ីលានរៀល ស្មើនឹង 0,៦១% និង មូលធនសរុប ចំនួន ៣,៩៤ ទ្រីលានរៀល កើនឡើង ៤,៨៦ ប៊ីលានរៀល ស្មើនឹង ០,១២% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ ត្រូវបានបង្ហាញដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងមូលធនមធ្យម(*): ៣,៥៤%
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥៦%
អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម: ៦៤,៨៧%
ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម: ១,៥៣%
អនុបាតចំណាយធៀបនឹងចំណូល: ៤៣,៥៥%
អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម: ៣,២១%
អនុបាតសោធនភាព: ២៤,៧៧%
អនុបាតឥណទានមិនដំណើរការ: ០,២៣%
អនុបាតប្រាក់បញ្ញើឥណទាន: ៩១,៧២%
ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៦៨៣ នាក់
(*) អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខលទ្ធផលលម្អិតសរុប រយៈពេល ៣ខែ ចាប់់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។