សេចក្តីលម្អិត៖: ក្នុងឆ្នំា២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មាន ចំណូលសរុបចំនួន ២១៦.៤៩៦.៨១៦.០០០ រៀល ថយចុះជាង ឆ្នំា២០១៨ ចំនួន ៤៨.៥៩៦.៤៧៧.០០០រៀល ស្មើនឹង ១៨,៣៣% និងចំណេញ សុទ្ធក្នុង ការិយ បរិច្ឆេទ សរុបចំនួន ៣៣.២៩១.៩១៣.០០០រៀល ថយចុះចំនួន ៤០.៣១៥.២៥៥.០០០រៀល ស្មើនឹង ៥៤,៧៧% បើធៀបនឹងឆ្នំា២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩ នេះដែរ ទ្រព្យសកម្ម សរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦០៤.៣៤៣.៩២២.០០០រៀល កើនឡើងចំនួន ១៥៤.៩៣៥.១០៧.០០០រៀល ស្មើនឹង ១០,៦៩% និងមូលធនសរុបមានចំនួន ៩១៣.៧០៤.៦៣៩.០០០រៀល កើនឡើងចំនួន ១៤.៣៦៦.៥៥៣.០០០រៀល ស្មើនឹង ១,៦០%។
អនុបាតហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៩ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត ១,១៥ ដង
១.២ អនុបាតចរន្តលឿន ០,៦២ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,១៨ %
២.២ អនុបាតចំណេញធៀបនឹងមូលធន ៣,៦៧ %
២.៣ អនុបាតគម្លាតចំណេញដុល ២៤,១៧ %
២.៤ អនុបាតគម្លាតចំណេញភាព ១៥,៣៨ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៨២,៧៨ រៀល
២.៦ អនុបាតលទ្ធភាពសងការប្រាក់ ៤,៥២ ដង
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៩ ដូចមានក្នុងឯកសារយោង។