សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៧៥.៨១៧.៣១៦.០០០រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០១៩ ចំនួន ២០.៥៥៨.៣៦៩.០០០រៀល ស្មើនឹង ៣៧,២០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៦.៦០៣.៩៤៤.០០០រៀល កើនឡើងចំនួន ១៨.១៧៥.៨៨២.០០០រៀល ស្មើនឹង ២១៥,៦៦% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៩។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៦២០.៨៩៩.៦១៩.០០០រៀល កើនឡើងចំនួន ១៦.៥៥៥.៦៩៧.០០០រៀល ស្មើនឹង ១,០៣% និងមូលធនសរុបមានចំនួន ៩៤០.៣០៨.៥៨៣.០០០រៀល កើនឡើងចំនួន ២៦.៦០៣.៩៤៤.០០០រៀល ស្មើនឹង ២,៩១%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត: ១,៣០ ដង
១.២ អនុបាតចរន្តលឿន:០,៧២ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:១,៧២ %
២.២ អនុបាតចំណេញធៀបនឹងមូលធន: ២,៩១ %
២.៣ អនុបាតគម្លាតចំណេញដុល: ៤១,៥០ %
២.៤ អនុបាតគម្លាតចំណេញភាព:៣៥,០៩ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣០៥,៨៩ រៀល
២.៦ អនុបាតលទ្ធភាពសងការប្រាក់: ៣៨,៥៩ ដង
សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៥.៦៩៩.៦៩០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៥៧.៤០០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨០.១៦៧.២៨៦.០០០រៀល និងចំណាយសរុបចំនួន ៤៧.០៣៣.០៣៦.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាបាលទាំងពីរបានអនុម័ត។