សេចក្តីលម្អិត៖: ក្រុមហ៊ុន ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុន“ហ្គ្រេនធ្វីន”) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ភាគហ៊ុនិក វិនិយោគិន និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ៖ ក្រុមហ៊ុនបានបង្ហាញព័ត៌មាននៅលើ គេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ អំពីការថយចុះនៃប្រាក់ចំណូល និង ការថយចុះប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ ដែលមានកំហុសឆ្គងតួលេខ ចំណូល ១២៤.៦១០.៨១៦.០០០រៀល បម្រែបម្រួល (២២.៤៧៤.៣៧២.០០០រៀល) អត្រាបម្រែបម្រួល (១៥,២៨)%និង ចំណេញសុទ្ធ ២៨៩.៦៩៥.០០០រៀល បម្រែបម្រួល (៣៩៩.៦២២.០០០រៀល) អត្រាបម្រែបម្រួល (៥៧,៩៧)%។
ក្រុមហ៊ុន ហ្គ្រេន ធ្វីន សុំធ្វើការកែតម្រូវតួលេខដែលត្រឹមត្រូវគឺ ចំណូល១២៤.៦០០.៥៩៤.០០០រៀល បម្រែបម្រួល (២២.៤៨៤.៥៩៤.០០០រៀល) អត្រាបម្រែបម្រួល (១៥,២៩)% និង ចំណេញសុទ្ធ ៦៣១.៩៥៣.០០០រៀល បម្រែបម្រួល (៥៧.៣៦៤.០០០រៀល) អត្រាបម្រែបម្រួល (៨,៣២)%។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមភាគហ៊ុនិក វិនិយោគិន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។