សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១២៤.៦០០.៥៩៤.០០០រៀល ថយជាងត្រីមាសទី១ ឆ្នាំ២០១៩ ចំនួន ២២.៤៨៤.៥៩៤.០០០ រៀល ស្មើនឹង ១៥,២៩% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៣១.៩៥៣.០០០រៀល ថយចំនួន ៥៧.៣៦៤.០០០រៀល ស្មើនឹង៨,៣២% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៧៥១.៩១១.០០០រៀល ថយចំនួន ២២.៣៦៤.១៤៨.០០០ រៀល ស្មើនឹង ៥,៨៥% និងមូលធនសរុប មានចំនួន ២៨០.១៣០.២៧៤.០០០ រៀល កើនចំនួន ២៨៩.៦៧៨.០០០ រៀល ស្មើនឹង ០,១០%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២០
១-អនុបាតចរន្តៈ ៤,១៤ដង
២-អនុបាតចរន្តលឿនៈ ២,៦៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ០,១៨%
៤-អនុបាតចំណេញធៀបនឹងមូលធនៈ ០,២៣%
៥-អនុបាតគំលាតចំណេញដុលៈ ៥,៩៣%
៦-អនុបាតគំលាតចំណេញភាពៈ ០,៥១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ១៥,៨០រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។