សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២០ ភីភីអេសភី មានចំណូលសរុបចំនួន ២៤.៨៥៦.៦៨០ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៩ ចំនួន ១០.៩៦០.៩៧៩ ពាន់រៀល ស្មើនឹង ៧៨,៨៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦៣៥.២០២ ពាន់រៀល ថយចុះចំនួន ៩៦៤.៩៨៤ ពាន់រៀលស្មើនឹង ៦០,៣០%បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៩ ។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ ភីភីអេសភី មានចំនួន ៣៨១.៩៥៥.០៦៥ ពាន់រៀល ថយចុះចំនួន ៣៩៤.០៣៩ ពាន់រៀល ស្មើនឹង ០,១០% និងមូលធនសរុប មានចំនួន ២៤២.៦១៤.៥០០ ពាន់រៀល កើនឡើងចំនួន ២.១៧៤.០៩៧ ពាន់រៀល ស្មើនឹង ០,៩០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត :៥,៧៦ដង
២-អនុបាតចរន្តលឿន :២,៤៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :០,១៧%
៤-អនុបាតចំណេញធៀបនឹងមូលធន :០,២៦%
៥-អនុបាតគំលាតចំណេញដុល :៣៣,១៧%
៦-អនុបាតគំលាតចំណេញភាព :២,៥៦%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ :៨,៨ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ :២,០៨
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។