| រយៈពេល | ត្រីមាស | |||
| ១ - ព័ត៌មាននៃការប្រែប្រួល | ត្រីមាសបច្ចុប្បន្ន | ត្រីមាសមុន | បម្រែបម្រួល | អត្រាបម្រែបម្រួល |
| - ចំណូល | ៧៥.២៤៥.០៩០.០០០ រៀល | ៥៧.២៥៤.៣២៩.០០០ រៀល | ១៧.៩៩០.៧៦១.០០០ រៀល | ៣១,៤២% |
| - ចំណេញ/ខាតប្រតិបត្តិការ | ២៦.៨៥៨.៧៣១.០០០ រៀល | ១៨.៥២១.៥២៤.០០០ រៀល | ៨.៣៣៧.២០៧.០០០ រៀល | ៤៥,០១% |
| - ចំណេញ/ខាតសុទ្ធ | ១៥.៨២១.២៤៩.០០០ រៀល | ៩.២២៨.៤០៥.០០០ រៀល | ៦.៥៩២.៨៤៤.០០០ រៀល | ៧១,៤៤% |
| ២ - មូលធនភាគហ៊ុនិក | ≥៣០ ប៊ីលានរៀល | |||
| ៣ - បរិយាយ | នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ រ.ទ.ស.ភ មានការកើនឡើងនៃចំណូលចំនួន ១៧,៩ ប៊ីលានរៀល ឬ ៣១,៤២% ចំណេញប្រតិបត្តិការចំនួន ៨,៣ ប៊ីលានរៀល ឬ ៤៥,០១% និងចំណេញសុទ្ធចំនួន ៦,៥ប៊ីលានរៀល ឬ ៧១,៤៤% ប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។ | |||
| ៤ - មូលហេតុ |
មូលហេតុនៃការកើនឡើងនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធដោយសារ៖ ១. ការកើនឡើងនៃចំណូលពីការលក់ទឹកស្អាតចំនួន ១៤.៣ ប៊ីលានរៀល ឬ ២៧,១៤% ដោយសារការកើនឡើងនៃតម្លៃលក់ទឹកមធ្យម ៣០%។ ២. ការកើនឡើងនៃកម្រៃពីការសាងសង់ចំនួន ៤,២ ប៊ីលានរៀល ឬ ៣៥១,៣១% ដោយសារការទទួលអនុវត្តនូវកិច្ចសន្យាសាងសង់ ចាប់ផ្តើមនៅដើមឆ្នាំ២០២០។ ៣. ការថយចុះនៃចំណាយការប្រាក់ចំនួន ២,៥ ប៊ីលានរៀល ឬ ៣៤,៩៥% ដោយសារការថយចុះនៃអត្រាការប្រាក់នៃកម្ចីពី JICA និង ADB។ ៤. ការកើនឡើងនៃចំណាយពន្ធលើប្រាក់ចំណេញចំនួន ៤,៥ ប៊ីលានរៀល ឬ២១២,៦៦% ដោយសារការកើនឡើងនៃចំណាយដែលមិនអនុញ្ញាត្តឱ្យកាត់កង និងពិន័យពន្ធ។ ៥. ការកើនឡើងនៃការប្រែត្រលប់នៃឱនភាពលើឥណទានផ្តល់ឱ្យបុគ្គលិក។ |
|||