ក្នុងត្រីមាសទី២ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៧៥.៦២៥.៦១៧.០០០រៀល ថយជាងក្នុងត្រីមាសទី២ ឆ្នំា២០១៩ ចំនួន៦.០៧៤.៥៨៤.០០០រៀល ស្មើនឹង៧,៤៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨.៣៤០.១២៤.០០០រៀល កើនឡើងចំនួន៧.២០១.៥០៤.០០០រៀល ស្មើនឹង ៦៣២,៤៨%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៤៧.៣៣៣.៣៩៨.០០០ រៀល ថយចុះចំនួន៣.៩៧៨.៦៣១.០០០ រៀល ស្មើនឹង ២,៦៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩.១៦០.៥១៩.០០០រៀល ថយចុះចំនួន ៦២៤.១២០.០០០ រៀល ស្មើនឹង ៦,៣៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៥៤.៦៦៣.២៣៦.០០០រៀល ថយចុះចំនួន ១៧.៦០២.៩៨៥.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុប មានចំនួន ៦៨៤.៩១៤.៣៤៣.០០០រៀល កើនឡើងចំនួន ២.៣៨៩.៥០៣.០០០រៀល ស្មើនឹង ០,៣៥%។ សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,០៨ ដង ២-អនុបាតចរន្តលឿន ២,៧៣ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦២% ៤-អនុបាតចំណេញធៀបនឹងមូលធន ១,២២% ៥-អនុបាតគំលាតចំណេញដុល ២៤,២៤% ៦-អនុបាតគំលាតចំណេញភាព ១១,០៣% ៧-អនុបាតលទ្ធភាពសងការប្រាក់ ៤,៧៥ ដង ៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩៧,២៤ រៀល |