ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១២៦.៤១៧.៩០៤.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០១៩ ចំនួន ៥០.៨៤៨.០១២.០០០ រៀល ស្មើនឹង ២៨,៦៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៣៦.២៦៤.០០០រៀល កើនចំនួន ១០០.៦១៤.០០០រៀល ស្មើនឹង ១២,០២% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២៥១.៩៣៨.៥១២.០០០រៀល ថយចំនួន ៧៥.០៩៧.៥៦៧.០០០រៀល ស្មើនឹង ២២,៩៦% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន១.៣៧២.៨៨១.០០០រៀល ថយចំនួន ១៦៥.៨៩៥.០០០រៀល ស្មើនឹង ១០,៧៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៦៤.៨១៦.៧០២.០០០រៀល ថយចំនួន ១៧.២៩៩.៣៥៧.០០០ រៀល ស្មើនឹង ៤,៥៣% និងមូលធនសរុប មានចំនួន ២៨២.៤៤៩.៥៨៤.០០០ រៀល កើនចំនួន ២.៦០៨.៩៨៨.០០០ រៀល ស្មើនឹង ០,៩៣% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ១-អនុបាតចរន្ត: ៤,០៥ដង ២-អនុបាតចរន្តលឿន: ២,៧០ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២០% ៤-អនុបាតចំណេញធៀបនឹងមូលធន: ០,២៦% ៥-អនុបាតគំលាតចំណេញដុល: ៥,៦៥% ៦-អនុបាតគំលាតចំណេញភាព: ០,៥៨% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៨,៤១ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។ |