សេចក្តីលម្អិត៖: គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានកិត្តិយសសូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ជាភាសាខ្មែរ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក ដែលបានធ្វើការផ្សព្វផ្សាយនៅលើគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានកំហុសខុសឆ្គងលើការបកប្រែពាក្យពេចន៍មួយឃ្លា នៅទំព័រលេខ ៩, ១០, ១១ និង១២ ត្រង់ចំណុច “នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ៦ខែ” ។
អាស្រ័យហេតុនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក សូមធ្វើការកែតម្រូវឡើងវិញនូវពាក្យពេចន៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ជាភាសាខ្មែរដូចខាងក្រោម៖
១. នៅទំព័រលេខ ៩, ១១ និងលេខ១២ ឃ្លា“នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ៦ខែ” ត្រូវបានលុបចោល ហើយកែតម្រូវទៅជា “សម្រាប់ការិយបរិច្ឆេទបញ្ចប់ ៦ខែ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០” វិញ។
២. នៅទំព័រលេខ ១០ ឃ្លា“នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ៦ខែ” ត្រូវបានលុបចោល ហើយកែតម្រូវទៅជា “សម្រាប់ការិយបរិច្ឆេទបញ្ចប់ ៣ខែ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០” វិញ។
ដោយឡែកព័ត៌មានផ្សេងៗទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ជាភាសាខ្មែរ នៅរក្សាដដែល។
សូមភ្ជាប់ជូនមកជាមួយនូវ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ជាភាសាខ្មែរ ដែលបានកែតម្រូវរួចរាល់ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមវិនិយោគិន និងសាធារណជន ទទួលជ្រាបជាព័ត៌មាន។