ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ផេសថិក (ខេមបូឌា) ម.ក. មានចំណូលសរុបចំនួន ២០៣,០១៤លានរៀល ថយចុះជាងឆ្នាំ២០១៩ ចំនួន២៨,០៤៤ លានរៀល ស្មើនឹង១២.១៤% និងប្រាក់ចំណេញមុនពេលកាត់ពន្ធ ៣៧,៧៧៦ លានរៀល កើនឡើងចំនួន ២៨,២៤៧ លានរៀល ស្មើនឹង២៩៦.៤៣% បើធៀបនឹងឆ្នាំ ២០១៩។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះដែរទ្រព្យសកម្ម សរុបរបស់ ផ.ថ.ខ (PEPC ) មានចំនួន ១,០១៦,១១២លានរៀល កើនឡើងចំនួន ១៧៣,៨២២លានរៀល ស្មើនឹង២០.៦៤% និងមូលធនសរុបមានចំនួន៦៩,៩៥៧លានរៀល កើនឡើង ចំនួន១៣,៣៤៦លានរៀល ស្មើនឹង២៣.៥៧%។ |