សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៨០.៣៤៦.៩៣៥.០០០រៀល ថយជាងក្នុងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន១១.២១០.១៧០.០០០រៀល ស្មើនឹង១២,២៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦.៥៧៤.៥៥៧.០០០រៀល ថយចុះចំនួន១៧.៧០៦.០៤៥.០០០រៀល ស្មើនឹង ៧២,៩២%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៦៨០.៣៣៣.០០០ រៀល ថយចុះចំនួន១៥.១៨៨.៨០១.០០០ រៀល ស្មើនឹង ៦,២៥% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៥.៧៣៥.០៧៦.០០០រៀល ថយចុះចំនួន ១៨.៣៣០.១៦៥.០០០ រៀល ស្មើនឹង ៥៣,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧៥.៨៨០.៨១៤.០០០រៀល កើនឡើងចំនួន ៣.៦១៤.៥៩៣.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៦៩១.៤៨៨.៩០០.០០០រៀល កើនឡើងចំនួន ៨.៩៦៤.០៦០.០០០រៀល ស្មើនឹង ១,៣១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៥៨ ដង
២-អនុបាតចរន្តលឿន ២,៣០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៤៨%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៩៥%
៥-អនុបាតគំលាតចំណេញដុល ២៦,២៩%
៦-អនុបាតគំលាតចំណេញភាព ៨,១៨%
៧-អនុបាតលទ្ធភាពសងការប្រាក់ ៧,៣៩ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៦,៦៥ រៀល