សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៨៦.៥៨៥.០៧១.០០០រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ២២.៦៥៣.៨៧២.០០០រៀល ស្មើនឹង ៣៥,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.១៤០.៨៤២.០០០រៀល កើនឡើងចំនួន ៥.៤៧២.៩៦៣.០០០រៀល ស្មើនឹង ២៥,២៦% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៩។ សម្រាប់រយៈពេល ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៣៧.៤៨៣.៧២៨.០០០រៀល កើនឡើងចំនួន ៦១.២១៨.២៣០.០០០រៀល ស្មើនឹង ៣៤,៧៣% និងចំណេញសុទ្ធសរុបចំនួន ៦៩.៥៦៦.០៣៥.០០០រៀល កើនឡើងចំនួន ៣០.២៤១.៦៨៩.០០០រៀល ស្មើនឹង ៧៦,៩០% បើធៀបនឹងរយៈពេល  ០៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៧៨៥.២២៦.៥២៩.០០០រៀល កើនឡើងចំនួន ១៨០.៨៨២.៦០៧.០០០រៀល ស្មើនឹង ១១,២៧% និងមូលធនសរុបមានចំនួន ៩៦៣.២៦៦.៨៤៧.០០០រៀល កើនឡើងចំនួន ៤៩.៥៦២.២០៨.០០០រៀល ស្មើនឹង ៥,៤២%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១.  អនុបាតសន្ទនីយភាព
១.១  អនុបាតចរន្ត                                             ១,២៧ ដង                                                   
១.២  អនុបាតចរន្តលឿន                                     ០,៨៥  ដង
២. អនុបាតចំណេញភាព
២.១  អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម                ១,៥៧ %
២.២  អនុបាតចំណេញធៀបនឹងមូលធន                    ២,៨៦ %
២.៣  អនុបាតគម្លាតចំណេញដុល                          ៤៣,៧៧  %
២.៤  អនុបាតគម្លាតចំណេញភាព                          ៣១,៣៥ %
២.៥  ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ       ៣១២,០៦ រៀល
២.៦  អនុបាតលទ្ធភាពសងការប្រាក់                          ៥,៣៦  ដង
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៥៨.២៥៩.៨០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៥.១៥០ម៉ែត្រ។ រ.ទ.ស.ភ រំពឹងថានឹងទទួលបានចំណូលសរុបចំនួន ៨៤.៨២៥.៧៨៧.០០០រៀល និងចំណាយសរុបចំនួន ៥៦.២១៤.៣៧៧.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរបានអនុម័ត។