សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ១៦៦.៥១៨ លានរៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ២៩.៤៧៣ លានរៀល ស្មើនឹង ២២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.៤៤៥ លានរៀល ថយចុះ ចំនួន ១៤,៤៩០ លានរៀល ស្មើនឹង ៣៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំណូលការប្រាក់សរុបចំនួន ៤៩៨.០៤៥ លានរៀល កើនចំនួន ១២៥.៤១៣ លានរៀល ស្មើនឹង ៣៤% បើធៀបនឹងរយៈពេល៩ ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងចំណេញសុទ្ធ មានចំនួន ១១១.១៨០ លានរៀល កើន ចំនួន ១០៧ លានរៀល ស្មើនឹង ០,១០% បើធៀបនឹងរយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានចំនួន ៤.៤០៨.០០៨ លានរៀល កើន ចំនួន ២៩៤.៩០១ លានរៀល ស្មើនឹង ៧% និងមូលធនសរុប មានចំនួន ៦៦៤.៥៨៧ លានរៀល កើនចំនួន ១១១.១៨០ លានរៀល ស្មើនឹង ២០% បើធៀបនឹង ៣១ ខែធ្នូ ឆ្នាំ២០១៩។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១ អត្រាចំណេញលើមូលនិធិភាគទុនិកជាមធ្យម : ៣,៩០%
២ អត្រាចំណេញលើទ្រព្យសកម្មជាមធ្យម : ០,៥៧%
៣ អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៧៧,៥២%
៤ ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យម : ០,៣១%
៥ អនុបាតចំណាយធៀបនឹងចំណូល : ៦២,៤៦%
៦ អត្រាចំណូលលើផលប័ត្រឥណទានជាមធ្យម : ៤,៩៦%
៧ អនុបាតសាធនភាព : ១៧,៧០%
៨ អនុបាតហានិភ័យផលប័ត្រឥណទាន >៣០ថ្ងៃ : ១,១៩%
៩ អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទាន : ៦៥,៣៩%
១០ ចំនួនអតិថិជន : ៣០៣.២៨១
១១ ចំនួនបុគ្គលិក : ៣.១១៨
១២ ចំនួនការិយាល័យ : ៧៩