សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២០ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១០.២២៨.៨៧៧ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០១៩ចំនួន ១.៦៧១.៦២៥ ពាន់រៀល ស្មើនឹង ១៩,៥៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.០៨៨.៧៦១ ពាន់រៀល កើនឡើងចំនួន ៤.២១១.៨៧៤ ពាន់រៀលស្មើនឹង ១៣៤,៨៦%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៩។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៨៧.៤៥៦.២៦៨ ពាន់រៀល កើនឡើងចំនួន ៥.១០៧.១៦៤ ពាន់រៀល ស្មើនឹង ១,៣៤% និងមូលធនសរុប មានចំនួន ២៤៤.១១៨.២០៦ ពាន់រៀល កើនឡើងចំនួន ៣.៦៧៧.៨០៣ ពាន់រៀល ស្មើនឹង ១,៥៣%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ៦,២១ដង
២-អនុបាតចរន្តលឿន៖ ២,៤៨ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,២៨%
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ០,៤៥%
៥-អនុបាតគំលាតចំណេញដុល៖ ៧៧,៥៤%
៦-អនុបាតគំលាតចំណេញភាព៖ ១០,៦៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ១៥,១ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់៖ ២,១០