សេចក្តីលម្អិត៖: សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ហត្ថា ម.ក សម្រេចបានប្រាក់ចំណេញមុនដកពន្ធចំនួន ៦៥.៨៤០.៦៥៩.០០០ រៀលកើនឡើងចំនួន ២៥.៤៨០.៥៧៤.០០០រៀល សើ្មនឹង ៦៣,១% និងចំណូលសរុបមានចំនួន ១៨១.៦១៩.៣២៦.០០០ រៀល កើនឡើងចំនួន ២៦.១៧២.១០១.០០០ រៀល សើ្មនឹង ១៦,៨% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន។
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់ ធនាគារ ហត្ថា ម.ក មានចំនួន ៥.៧៩២.២៩៣.៥៩៨.០០០ រៀល កើនឡើងចំនួន ៧៩២.៩៧០.២៣៥.០០០ រៀល សើ្មនឹង ១៥,៩% បើធៀបនឹងឆ្នាំមុន។ បំណុលសរុបមានចំនួន ៤.៧៦៩.៣០២.៩៥៨.០០០ រៀល កើនឡើងចំនួន ៥៧៨.២៩៦.៦៨៥.០០០ រៀល សើ្មនឹង ១៣,៨% បើធៀបនឹងឆ្នាំមុន។មូលធនរបស់ភាគទុនិកសរុប មានចំនួន ១.០២២.៩៩០.៦៤០.០០០ រៀល កើនឡើងចំនួន ២១៤.៦៧៣.៥៥០.០០០ រៀល សើ្មនឹង ២៦,៦% បើធៀបនឹងឆ្នាំមុន។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។