សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៤៤០.៨០៣ លានរៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ៣៩.១៨០ លានរៀល ស្មើនឹង ៩,៧៦% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ សរុបចំនួន ១០៤.០៤៣ លានរៀល ថយចុះចំនួន ១.២៨១ លានរៀល ស្មើនឹង -១,២២% បើប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ៩ខែ គិតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ១.២៨៥.១៨៨ លានរៀល កើនចំនួន ១៧៤.៧៨៥ លានរៀល ស្មើនឹង ១៥,៧៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ មានចំនួន ២៥៦.៣៧៨ លានរៀល ថយចុះចំនួន ៣៩.៣១២ លានរៀល ស្មើនឹង -១៣,៣០% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំនួន ១៣.៦៩១.៣៧៧ លានរៀល កើនចំនួន ១.០៦៤.៨៦៣ លានរៀល ស្មើនឹង ៨,៤៣% និងមូលធនសរុបមានចំនួន ១.៩៣៨.៤៣៩ លានរៀល កើនចំនួន ២៦៧.៦៥២ លានរៀល ស្មើនឹង ១៦,០២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៥,៧៧%
២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ០,៧៩%
៣. អនុបាតផលប័ត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨៥,៧១%
៤. ចំណាយប្រតិបត្តិការធៀបនឹងផលប័ត្រឥណទានជាមធ្យមៈ ០,៨៧%
៥. អនុបាតចំណាយធៀបនឹងចំណូលៈ ៣៨,២០%
៦. អនុបាតចំណូលលើផលប័ត្រឥណទានជាមធ្យមៈ ៤,០៦%
៧. អនុបាតសាធនភាពៈ ១៧,៥៦%
៨. អនុបាតសន្ទនីយភាពៈ ២៤១,៨៨%
៩. អនុបាតហានិភ័យផលប័ត្រឥណទាន >= ៣០ថ្ងៃៈ ២,៨១%
១០. អនុបាតប្រាក់បញ្ញើធៀបនឹងឥណទានៈ ៧០,២១%
១១. ចំនួនអតិថិជនសេវាឥណទានៈ ៤៣៧.១៣៥នាក់
១២. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦១៨.១៦៧នាក់
១៣. ចំនួនបុគ្គលិកៈ ៩.១៦១នាក់
១៤. ចំនួនការិយាល័យៈ ១៨១
១៥. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៣៩
សូមអានឯកសារយោង