ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន១១៨.១៦៦.៣៩៥.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០១៩ ចំនួន ៦៨.៤៣៨.៦៥៣.០០០ រៀល ស្មើនឹង ៣៦,៦៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៤៦.១៧៧.០០០រៀល កើនចំនួន ២៣៧.៧៧៤.០០០រៀល ស្មើនឹង ៣៣,៥៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៧០.៥៣៥.៧៨២.០០០រៀល ថយចំនួន ១៤៥.០៣២.៨៦៦.០០០រៀល ស្មើនឹង ២៨,១៣% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន២.៣២១.៤០៧.០០០រៀល កើនចំនួន ៦៥.១៥៨.០០០រៀល ស្មើនឹង ២,៨៩% បើធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៨០៩.១២៤.០០០រៀល ថយចំនួន ២២.៣០៦.៩៣៥.០០០ រៀល ស្មើនឹង ៥,៨៤% និងមូលធនសរុប មានចំនួន ២៨៣.៨៧៨.៨១៧.០០០ រៀល កើនចំនួន ៤.០៣៨.២២១.០០០ រៀល ស្មើនឹង ១,៤៤% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ១-អនុបាតចរន្ត ៤,៣៥ដង ២-អនុបាតចរន្តលឿន ៣,១២ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,២៦% ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៣៣% ៥-អនុបាតគំលាតចំណេញដុល ៦,២២% ៦-អនុបាតគំលាតចំណេញភាព ០,៨០% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៣,៦៥ រៀល |