សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣១.០០២.៦១៨ពាន់រៀល (៧.៥៧៦.០៤៥ ដុល្លារអាមេរិក) សម្រេចបាន ២៦,៤០% នៃការគ្រោងផែនការឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ថយចុះចំនួន ២.២០៣.៦៨៣ពាន់រៀល (៥៧៥.១០១ ដុល្លារអាមេរិក) ឬស្មើនឹង ៦,៦៤%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានសរុបចំនួន ១២.៦២០.៨៣៥ពាន់រៀល (៣.០៨៥.១៨៧ ដុល្លារអាមេរិក) សម្រេចបាន ២៧,៨៥% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩ ថយចុះចំនួន ១.៤៤៩.៥៨៦ពាន់រៀល (៣៦៦.៩៦១ ដុល្លារអាមេរិក) ឬស្មើនឹង ១០,៣០%។ សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៨៣.៤៤៨.២៧៨ពាន់រៀល (២០.៤៤២.៩៨៨ ដុល្លារអាមេរិក) សម្រេចបាន ៧១,០៥% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៩ខែ ដើមឆ្នាំ២០១៩ កើនឡើងចំនួន ៣.១២១.៨៣៥ពាន់រៀល (៥៩៩.៤៩៩ ដុល្លារអាមេរិក) ឬស្មើនឹង ៣,៨៩% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ចំនួន ៣១.០៣១.៦២៩ពាន់រៀល (៧.៦០២.០៦៥ ដុល្លារអាមេរិក) សម្រេចបាន ៦៨,៤៨% នៃគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង៩ខែ ដើមឆ្នាំ២០១៩ ថយចុះចំនួន ៤.៥៦០.៤៦៣ពាន់រៀល (១.១៩០.៤៤៨ដុល្លារអាមេរិក) ឬស្មើនឹង ១២,៨១%។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៣៣.៩២៩.២៨៨ ពាន់រៀល (២០៣.៣៩៧.៣៨៧ ដុល្លារអាមេរិក) បើធៀបនឹងឆ្នាំ២០១៩ កើនឡើងចំនួន ១៦.៣៨៦.៣៤០ ពាន់រៀល (២.៧៧៣.៣៥១ដុល្លារអាមេរិក) ស្មើនឹង ២,០០% និងមូលធនសរុបមានចំនួន ៦៥១.០៤៤.៦០៩ ពាន់រៀល (១៥៨.៧៩១.៣៦៧ ដុល្លារអាមេរិក) កើនឡើងចំនួន ៣២.០៤២.៦១៣ ពាន់រៀល (៦.៨៨៩.០៣៧ ដុល្លារអាមេរិក) ស្មើនឹង ៥,១៨% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិក្នុងត្រីមាសទី៣ ឆ្នាំ២០២០ (Basic Earnings per Share) គឺចំនួន ៦១៦រៀល (០,១៥ ដុល្លារអាមេរិក) ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ៤,៦៧ ដង
២-អនុបាតចរន្តលឿន៖ ៤,៦៧ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ១,៥៣ %
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ១,៩៦ %
៥-អនុបាតគំលាតចំណេញដុល៖ ៧២,៥៦ %
៦-អនុបាតគំលាតចំណេញភាព៖ ៤១,១២ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៦១៦,០០ រៀល