សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៦២.៤៤៧ លានរៀល ដែលកើនឡើង ប្រមាណ ២៧,៦៤% និង ប្រាក់ចំណេញចំនួន ១៥៩.៥៦០ លានរៀល ដែលកើនឡើងប្រមាណ ២៥,៤៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបមានចំនួន ២៣.១៩៦.៧០១ លានរៀល កើនឡើង ២៩,៥២% និង មូលនិធិភាគទុនិកសរុមមានចំនួន ២.៩៥៣.១៩២លានរៀល កើនឡើង ៤៦% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ ត្រូវបានបង្ហាញដូចខាងក្រោម៖
អនុបាតចំណេញធៀបនឹងមូលធនមធ្យម : ៥,៥៦%
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម : ០,៧៣%
អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្ម : ៦០,៧៧%
ចំណាយប្រតិបត្តិការធៀបនឹងផលបត្រឥណទានជាមធ្យម : ០,៨៦%
អនុបាតចំណាយធៀបនឹងចំណូល : ៣៥,៧៦%
អត្រាចំណូលលើផលបត្រឥណទានជាមធ្យម : ២,៥៧%
អនុបាតសោធនភាព : ១៩,១៩%
អនុបាតឥណទានមិនដំណើរការ : ០,៨៣%
អនុបាតប្រាក់បញ្ញើឥណទាន : ៧៦,៥៦%
ចំនួនគណនីឥណទាន : ៧៧.៧៩២
ចំនួនបុគ្គលិក : ៦.២០៦
ចំនួនការិយាល័យ : ៧៧