ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK 2018”

ប្រភពព័ត៌មាន: ផ.ម.ក

អ្នកសសេរអត្ថបទ: ផ.ម.ក

Link:

បានបង្ហោះនៅថ្ងៃទី 14-Feb-2018

  ផ្សារមូលបត្រកម្ពុជានឹងរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK 2018”                     នាថ្ងៃអាទិត្យ ទី ០៤ ខែមីនា ឆ្នាំ ២០១៨  ចាប់ពីម៉ោង ១០ ព្រឹក តទៅ នៅផ្សារទំនើបអ៊ីអន (Daylight Plaza) ។ នៅក្នុងកម្មវិធីនោះ សាធារណជនអាចចូលរួមដោយសេរី និងជួបពិភាក្សា ស្វែងយល់ដោយផ្ទាល់ជាមួយនឹងក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ចីលក់ មូលបត្រ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីក្រុមហ៊ុនចុះបញ្ជី ការវិនិយោគ ក៏ដូចជាទទួលបានការយល់ដឹងបន្ថែមពីការបើកគណនីជួញដូរមូលបត្រ និងសេវាពាក់ព័ន្ធផងដែរ។ កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនក៏មាន ការប្រគុំតន្ត្រី ការលេងល្បែងកំសាន្ត និងកម្មវិធីចាប់រង្វាន់ផ្សងសំណាងផ្សេងៗដែលមានដូចជា៖ កុំព្យូទ័រ Laptop, SmartWatch, Action Cameraនិង USB ជាច្រើនរង្វាន់ទៀត។  ផ្សារមូលបត្រកម្ពុជា រៀបចំពិពណ៍ផ្សារភាគហ៊ុននេះឡើងដើម្បីផ្សព្វផ្សាយ និងលើកកំពស់ការយល់ដឹងពីវិស័យមូលបត្រ និងចង់បណ្តុះគំនិតក្នុងការវិការយោគរបស់សាធារណជនអោយកានតែប្រសើរឡើង។ គួរបញ្ជាក់ផងដែរថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាត្រូវបានរៀបចំឡើងចំនួន២ ដង រួចមកហើយ គឺនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដោយមានការចំរួមពី សាធារណជនយ៉ាងច្រើនកុះករ។  

ផ្សារមូលបត្រកម្ពុជា ត្រូវបានការបង្កើតឡើងនៅឆ្នាំ២០១១ ដោយមានការចូលរួមទុនរវាងរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ (KRX)។ បច្ចុប្បន្នផ្សាមូលបត្រកម្ពុជា មានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈ ចំនួន ៥ គឺ រដ្ឋាករស្វ័យតក្រុងភ្នំពេញ កំពង់ផែស្វ័យតក្រុងភ្នំពេញ កំពង់ផែស្វ័យតក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនហ្រ្គេនធ្វីនអ៊ីនធើណេសិនណស។